លំហាត់អគ្គិសនី

1.     សៀគ្វីមួយមានផលសងប៉ូតង់ស្យែល 110 v រវាងចុងសងខាង ហើយមានអំពែម៉ែតមួយ, រេអូស្តាមួយ, វ៉ុលតាម៉ែតមួយ, ផើងវិភាគប្រាក់នីត្រាតមួយ, និង ខ្សែឆ្មារធ្វើអំពីនីកែលមួយដែលមានរេស៊ីស្តង់ 30 Ω​ ។ គេដាក់ត្រាំខ្សែឆ្មារនោះក្នុងកាឡូរីម៉ែតមានទឹក 8 kg ។ គ្រឿងទាំងអស់តជាស៊េរី ។​​​​​​​​​​​​​​​​​​​​

ក. ចូរគូសគំនូសតាងសៀគ្វី ។

ខ. គេដឹងថាមានប្រាក់ 4,32 g កកនៅលើកាតូតនៃផើងវិភាគប្រាក់នីត្រាត ក្នុងរយៈពេល 32 mn 10 s ។ តើអំពែម៉ែតចង្អុលប៉ុន្មាន ?

គ. ក្នុងរយៈពេលនោះ ទឹកមានសីតុណ្ហភាពសំរេចប៉ុន្មាន ? បើទឹកមានសីតុណ្ហភាពដើម 15 °C ។

ឃ. រករេស៊ីស្តង់នៃសៀគ្វីទាំងមូល ។

ង. រករេស៊ីស្តង់របស់វ៉ុលតាម៉ែត បើតង់ស្យុងវាមាន 4 v ។

ច. តាមលទ្ធផលខាងលើនេះ គណនារេស៊ីស្តង់របស់រេអូស្តា ។

2.     ខ្សែអង្គួញចម្លងអគ្គិសនីពីរមានរេស៊ីស្តង់ R₁=​ 3 Ω​ និង R₂ = 7 Ω​ ។ ខ្សែទាំងពីរត្រូវបានគេតជាខ្នែងហើយត្រាំទៅក្នុងកាឡូរីម៉ែតផ្សេងពីគ្នា ។ ក្នុងកាឡូរីម៉ែតមានទឹក 0,5 kg ដូចគ្នា ។គេឲ្យចរន្តឆ្លងកាត់អស់រយៈពេល 2 mn គេឃើញទឹកក្នុងកាឡូរីម៉ែតត្រាំ R₁ កើនសីតុណ្ហភាព 5 °C ។

ក. គណនាអាំងតង់ស៊ីតេចរន្តឆ្លងកាត់ R₁ និង R₂ ។

ខ. គណនាកំនើនសីតុណ្ហភាពទឹកក្នុងកាឡូរីម៉ែតត្រាំ R₂ ។ c = 4190 J/kg°C ។

3.     ខ្សែចម្លងមួយមានរេស៊ីស្តង់ 48,4 Ω​ ប្រើក្រោមតង់ស្យុង 220 v រេស៊ីស្តង់នេះត្រូវបានគេប្រើក្នុងទឹក 2 l នៅសីតុណ្ហភាព​ 10 °C ។

ក. គណនារយៈពេលដាំទឹកនេះឲ្យពុះ ។ បើរេស៊ីស្តង់មានទិន្នផល​ 60​ ​​% ។

ខ. គណនាអានុភាពដែលស៊ីដោយរេស៊ីស្តង់ ។

គ. គណនាអាំងតង់ស៊ីតេដែលឆ្លងកាត់ខ្សែចម្លង ។

ឃ. គណនាប្រាក់ចំណាយក្នុងការដាំទឹក ។ បើអគ្គិសនីថ្លៃ 800 ៛/kwh ។

4.     គេតរេស៊ីស្តង់ R₁ និង​ R₂ ជាខ្នែងដែលមានអាំងតង់ស៊ីតេចរន្តដើម 0,8 A ។ គេយក R₁ ទៅត្រាំក្នុងទឹក 240 g និង R₂ ទៅត្រាំក្នុងទឹក 100 g ក្នុងរយៈពេល 6 mn 59 s ។ ទឹក 240 g កើនសីតុណ្ហភាព 25 °C ចំណែកទឹក 100 g កើនសីតុណ្ហភាព 36 °C ។

ក. តើចរន្តបែងក្នងខ្នែងនីមួយៗមានប៉ុន្មានអំពែ ?

ខ. គណនាតម្លៃ R₁ និង R₂ ។ c = 4190 J/kg°C ។

5.     ខ្សែឆ្មារនៅក្នុងអំពូលចង្កៀងអគ្គិសនីមួយមានរេស៊ីស្តង់ 200 Ω​ ។ គេជ្រមុជអំពូលចង្កៀងទៅក្នុងទឹក 0,4 kg នៅ 20 °C ។ 5 mn ក្រោយមក សីតុណ្ហភាពឡើងដល់ 28 °C ។ តើចរន្តឆ្លងកាត់អំពូលនេះប៉ុន្មាន ?

6.      គេចង់ដាំទឹក 1 l ដែលមានសីតុណ្ហភាព 20​°Cឲ្យពុះដោយប្រើខ្សែរេស៊ីស្តង់ធ្វើពីដែកនីកែល ។ បើគេភ្ជាប់វានឹងតង់ស្យុង 220 v នោះមានចរន្ត 10 A ឆ្លងកាត់ ។

ក. គណនារេស៊ីស្តង់នៃខ្សែនីកែល ។

ខ. កំនត់រយៈពេលដាំទឹកខាងលើ ។

ស្វែងឌី សិទ្ធិផន

 

Advertisements

About ស្វែងឌី សិទ្ធិផន (ដែន)

ខ្ញុំបាទឈ្មោះ ស្វែងឌី សិទ្ធិផន (ដែន) កើតនៅខេត្ត ពោធិសាត់ តែរស់នៅខេត្តសៀមរាប !!

Posted on 23 ខែមិថុនា 2011, in រូបវិទ្យា, លំហាត់សម្រាប់កម្រិតថ្នាក់អនុវិទ្យាល័យ, លំហាត់ស្រាវជ្រាវ and tagged . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: