លំហាត់សម្ពោធប្លក


  1. តើយន្តហោះប្រតិកម្មត្រូវមានល្បឿនប៉ុន្មាន km/h ដើម្បីអាចផ្លាស់ទីលឿនស្មើនឹងល្បឿនដំនាលសូរ ? ល្បឿនដំនាលសូរ ≈ 340 m/s ។
  2. ក្នុងរង្វិលជុំវិញព្រះអាទិត្យ ផែនដីមានល្បឿនមធ្យមប្រហែល 30 km/s ។ គណនាចំងាយចរដែលផែនដីចរបាន ក្នុងមួយថ្ងៃមួយយប់ និង ក្នុងមួយឆ្នាំ ។
  3. ទឹកហូរក្នុងប្រលាយទទឹង 1,5​ m ជំរៅ 0,6 m ។ ទឹកមានល្បឿន 0,5 m/s ។ គណនាម៉ាសទឹកដែលហូរក្នុង 1 s​ ។
  4. 2 mn ក្រោយពេលកង់វិល រទេះភ្លើងមួយមានល្បឿន 43,2 km/h ។ គណនាសំទុះនៃចលនា គិតជា km/h , m/mn² ,  m/s² ,  cm/s² ។
  5. រថភ្លើងមួយខ្សែចាប់ផ្ដើមចេញដំណើរ ដោយចលនាស្ទុះស្មើ ហើយនៅចុងគីឡូម៉ែត្រទីមួយ ល្បឿនវាកើនឡើងបាន 10​ m/s ។ តើនៅចុងគីឡូម៉ែត្រទីពីរល្បឿនវាកើនឡើងបានប៉ុន្មាន ។
  6. អង្គធាតុមួយធ្លាក់ដោយសេរីពីដំបូលផ្ទះដល់ក្ដារក្រាលចំងាយ 4,9 m ។ គណនាល្បឿននៅពេលអង្គធាតុធ្លាក់ដល់ក្ដារក្រាល, រយៈពេលទន្លាក់ និង ល្បឿនមធ្យមនៃចលនា ។ g = 9,8 m/s² ។
  7. អង្គធាតុមួយធ្លាក់ដោយសេរីពីកំពស់ 270 m ។ ចូរចែកកំពស់នោះជាបីផ្នែកលៃយ៉ាងណាឲ្យអង្គធាតុធ្វើបានចំងាយចរបីក្នុងរយៈពេលស្មើគ្នា ។
  8. គេមានខ្សែចម្លងមួយមានរេស៊ីស្តង់ R ប្រវែង l រេស៊ីស្ទីវីតេ ρ ម៉ាស​ m ម៉ាសមាឌ μ ។ គណនា R ជាអនុគមន៍នឹង ρ l m μ រួចគណនាជាតម្លៃលេខ បើ ρ = 100 μΩcm , l = 12 m , m =500 g , μ = 50 g/cm³ ។

 

 

ស្វែងឌី សិទ្ធិផន

Advertisements

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: