ភាគទី ១


អំនួតតៃកុងឡាន 

នៅពេលដែលសាលាក្រុង រៀបចំអោយមានរថយន្តក្រុងរត់ក្នុងរាជធានី

យុវជន កយ និង កនបានជួបគ្នានិយាយពីរឿងការធ្វើដំនើរ

តាមរថយន្តក្រុងដោយកយចង់អួត ប្រាប់ កន ពីការងារថ្មីរបស់គេ។

កយៈ អ្ហេ កន! ឯងមានធ្លាប់ជិះរថយន្តក្រុងអត់អស់លុយឬទេ?

កនៈ អត់ទេវ៉ើយ! គ្មាននរណាគេយល់ព្រម អោយយើងជិះទទេៗទេ។

កយៈ ស្លាប់ហើយ! គ្នាឯណេះវិញឡើងជិះ ពេលណាគ្មាននរណាហ៊ាន ទារប្រាក់គ្នាសោះ។

កនៈ អ្ហូ! ឯងមានសិទ្ធពិសេស រឺពួកម៉ាក?

កយៈ អត់ទេសម្លាញ់អើយ។

កនៈ អ្ហា៎! បើអញ្ចឹងម៉េចគ្មាននរណាហ៊ានទារប្រាក់ពីឯង?

កយៈ មកពីក្នាជាតៃកុងឡានក្រុង… ហាស… ហាស… ហា៎!

កនៈ អើ! មែនវ៉ី… !

គុណសម្បត្តិមនុស្សតឿ

មនុស្សយើងរាល់រូបសុទ្ធតែមានគុណសម្បត្តិ និង គុណវិបត្តិរៀងៗខ្លួន តែ បែរជាចូលចិត្ត

អួតពីគុណសម្បត្តិ ដែលខ្លួនមានទៅវិញដូចនាយខ្លី និង នាយវែងនៅពេលនេះអញ្ចឹង។

នាយខ្លីៈ អ្ហេ! នាយវែង ឯងគិតថាមនុស្សតឿមានរបៀប ជាងមនុស្សខ្ពស់ដែរ រឺទេ?

នាយវែងៈ អត់ទេ! មនុស្សតឿមានតែចាញ់ ប្រៀបមនុស្សខ្ពស់ប៉ុណ្ណោះ ដូចជាពេលឈរមើលអ្វី

រមែងត្រូវមនុស្សខ្ពស់បាំងជិតឈឹង រកតែមើលស្អីក៏មិន ឃើញនឹងគេ។ អញ្ចឹងទៅឯងមកអួតថាមនុស្សតឿមានប្រៀប លើមនុស្សខ្ពស់ដូចម្តេចទៅ?

នាយខ្លីៈ តែគ្នាថាមនុស្សតឿត្រូវបានគេគោរព កោតខ្លាចណា៎ សូម្បីតែឯងក៏ គោរពកោតខ្លាចយើងដែរ។

នាយវែងៈ មិនអាចទៅរួចទេ!

នាយខ្លីៈ មិនអាចយ៉ាងម៉េច បើនិយាយជាមួយយើងម្តងៗ យើងសង្កេត

ឃើញឯងឱនមុខគំនាប់យើងតែរហូតហ្នឹង…។

នាយវែងៈ ……..???

បន្ទាប់ពីត្រូវចោរប្លន់ម៉ូតូ

ពូឆែមបាននិយាយប្រាប់មិត្តរបស់គាត់…

ពូឆែមៈ ចក់អើយ! ពីល្ងាចម្សិលមិញ ចោរបានប្លន់ម៉ូតូគ្នាបាត់ហើយ!

ពូចក់ៈ ហើយឯងជិះយ៉ាងម៉េចបានជាចោរប្លន់បាន?

ពូឆែមៈ ពេលគ្នាជិះម៉ូតូមកដល់មុខផ្ទះទៅហើយ វាបានយកកាំភ្លើងភ្ជង់គ្នា

អោយចុះពីលើម៉ូតូ ហើយវាជិះយកទៅបាត់ទៅ!

ពូចក់ៈ ហើយឯងធ្វើម្តេចពេលវាភ្ជង់ឯង?

ពូឆែមៈ គ្នានៅស្ងៀមហើយអោយវាយកទៅ!

ពូចក់ៈ ហេតុអីក៏ឯងមិនស្រែកអោយគេជួយ?

ពូឆែមៈ អោយគ្នាហ៊ានស្រែកម៉េចនឹងកើត ឯងមិនដឹងទេថា នៅក្នុងមាត់គ្នាមាន

ធ្មេញមាស ដល់ទៅបួនឯណោះ ស្រែកអោយវាដកទាំងធ្មេញទៀតទៅអី?

ពូចក់ៈ អុញ…!

ខុសវិន័យសង្ឃ

ថ្ងៃអាទិត្យមួយ នៅម៉ោងប្រហែល ៩ និង ៣០ នាទី មីងម្នាក់យកបាយ ទៅដាក់ចង្ហាន់លោក។ ពេលនោះកូនប្រុសរបស់គាត់ក៏ រត់ទៅតាមគាត់ ពេលរត់ ទៅដល់គាត់និយាយថា

យី! លោកអើយម្តេចក៏ មកស្រាតខ្លួនទទេយ៉ាងនេះ ខោខ្លីម្តេចក៏មិនស្លៀក

លោកស្មានថាមីងនោះថាអោយ ស្រាប់តែលោកមាន សង្ឃដីកាថា“ទេ ញម វាខុសនឹងវិន័យសង្ឃ!”។

មីងហួសចិត្តក៏ដើរចេញទៅ… ។

នរណាគ្រាន់ជាង

តាសុខបានមកលេងទីក្រុងភ្នំពេញជាលើកទីមួយ ពេលគាត់បានឃើញ សណ្ឋាគារកាំបូឌីយ៉ាណា

គាត់បានឈរមើលសណ្ឋាគារនោះ។

ពេលភ្លាមនោះមានសន្តិសុខម្នាក់បានមកដល់ ក៏សួរទៅតាសុខៈ

សន្តិសុខៈ តាៗ… តាឯងមើលអី?

តាសុខៈ បាទ ខ្ញុំមើលសណ្ឋាគារនេះណាក្មួយ!

សន្តិសុខៈ តាឯងដឹងទេថា មើលត្រូវគិតលុយណា៎…! តើតាមើលដល់ជាន់ទី ប៉ុន្មាន?

តាសុខៈ បាទខ្ញុំមើលត្រឹមជាន់ទីពីរទេ (សន្តិសុខ បានយកលុយគាត់ទៅ)។

តាសុខៈ តាមពិតទៅអញមើលទាំងអស់ ហា៎ស ហា៎ស ហា៎…!

មនុស្សដូចនាឡិកាត្រង់ណា?

ប្រាជ្ញ៖ មនុស្ស និង នាឡិកា ដូចគ្នាត្រង់ណា?

ព្រើល៖ មិនដឹងទេ ព្រោះមិនឃើញដូចគ្នាត្រង់ណាសោះ!

ប្រាជ្ញ៖ ដូចត្រង់ពេលរស់ដើរបានដូចគ្នា ហើយពេលងាប់ដើរ អត់បានណា អាព្រើល…!

ស្តាយទាត់ខុស

រ៉ូណាល់ដូៈ ខ្ញុំសោកស្តាយ ខ្មាសអៀន និង ឈឺចិត្តបំផុតដែលមិនអាចទាត់បាល់បញ្ចូលទីបាន។

មិនគួរទាត់ខុសសោះ… ខ្ញុំចង់តែទាត់ខ្លួនឯងទេ!

ប្រធានក្រុមរីវ៉ាល់ដូៈ ទុកអោយខ្ញុំទាត់ជូនវិញ ព្រោះបើអោយ លោកទាត់ខ្លួន ឯងខ្ញុំខ្លាចទាត់ខុសទៀត។

 គិត វែងឆ្ងាយ

នែ៎!  អញឃើញបងប្រុសទីមួយឯងរៀនសេដ្ឋកិច្ច ចំនែកបងប្រុសទីមួយឯងរៀនខាងហិរញ្ញវត្ថុ។ ចុះចំនែករូបឯងជាប្អូន ហេតុអ្វីមិនដើរតាមគំរូបងទាំងពីររបស់ឯងទៅ?

ឯងបែរជាទៅរៀនខាងច្បាប់ទៅវិញ? អូ៎…! សំលាញ់ឯងពិតជាឥតដឹងខ្យល់អីមែន!

ប្រសិនជាអញមិនរៀនខាងច្បាប់ទេ តើថ្ងៃក្រោយបានអ្នកណាជួយសង្រ្គោះ បងៗអញទាំងពីរនាក់នោះ?

កំពូលអ្នកកាប់ដាវ

សាមូរ៉ៃ បីនាក់ កំពុងអួតអាងពីវិជ្ជាកាប់ដាររបស់ខ្លួន ហើយសាកល្បងថ្វីដៃ

គ្នាដោយការដកដាវកាប់រុយ។

សាម៉ូរៃទីមួយៈ យើងហ្វឹកហាត់វិជ្ជាកាប់ដាវ ជាមួយកំពូលគុណខូជីរ៉ូ

អស់រយះពេលមួយឆ្នាំពេញ។ (ពោលហើយក៏ដកដាវ ចេញពីស្រោមមក

បង្អួតថ្វីដៃដោយកាប់រុយអោយដាច់ក្បាល ចេញពីខ្លួនធ្លាក់ដល់ដីភ្លាម)។

សាម៉ូរ៉ៃទីពីរៈ ចំណែកយើងសិក្សាជាមួយកំពូលគុណដាវគ្មានពីរ រហស្សនាមដាវ

ឥតស្រមោលមូសាឈិ។ (និយាយារួចហើយក៏ដកដាវ កាប់ទៅលើរុយខ្វាប់

ធ្វើអោយរុយកំពុងហើរត្រូវដាច់ខ្លួន ចេញពីគ្នាជាពីរ)។

សាម៉ូរ៉ៃទីបីៈ ចំនែកយើងកំពូលគុណដាវខ្លាំងពូកែ តាំងពីពោះម៉ែ មិនបាច់រៀន

សូត្រជាមួយគ្រូអាចារ្យណាទេ។ (អួតអាងរួច ដកដាវចេញពីស្រោមកាប់ ខ្វប់ៗ

តែរុយនៅតែហើរស្ទុយដដែល)។

សាម៉ូរ៉ៃទីមួយ និង ទីពីរៈ ហា៎ស… ហា៎ស… ហា៎ស…! កំពូលគុណកាប់ស្អីហ្នឹង

បានជារុយនៅតែហើរយ៉ាងនេះ។

សាម៉ូរ៉ៃទី៣ យើងជាកំពូលគុណចិត្តសប្បុរស មិនចង់កាប់សម្លាប់មនុស្ស

សត្វទើបគ្រាន់តែផ្តាច់លឹង្គ របស់វាប៉ុណ្ណោះ តែជីវិតរបស់វារស់នៅក៏ដូចស្លាប់ អញ្ចឹង …!

បងធម៌

កូន! ម៉ែបានឃើញកូនស្និទ្ធស្នាលជាមួយមាណពនោះ ដូចជាហួសព្រំដែន បន្តិចហើយ។

កូននៅក្មេង កូនត្រូវតែខំរៀន!

កូនស្រីតបៈ ម៉ែកុំបាម្ភអី… មាណពនោះគេបានសុំកូនធ្វើជាប្អូនធម៌!

ទេមិនបានឡើយ! គ្រោះថ្នាក់ណាស់កូនអើយ! កាលពីមុនប៉ារបស់កូន…ក៏បានសុំម៉ែធ្វើជា

ប្អូនធម៌ដែរណា…!

ស្រ្តីជនបទ

អ្នកមីងពីរនាក់បានក្រើនរំលឹកគ្នាថាៈ នែ៎! បើប្តីដឹកជ្រូកទៅលក់នៅ ទីក្រុង ភ្នំពេញ

មើលប្រយ័ត្ន ប្រយែងបន្តិច ពី ព្រោះប្តីរបស់ខ្ញុំដឹកជ្រូកទៅដល់កាល ពី សប្តាហ៍មុន

បានប្រាប់មក។ គាត់ដាក់យ៉ាង ប្រយ័ត្នប្រយែង ដល់ហោប៉ៅខាងក្នុងថែមទាំងខ្ទាស់

ម្ជុលខ្ទាស់ទៀត នៅតែគេខ្វេះ បាត់!

អ្នកមីងម្នាក់ទៀតតបៈ ឱ! អញ្ចឹងមានអស្ចារ្យអី! ចំណែកប្តីរបស់ខ្ញុំ ខ្ញុំទើបតែទិញខោស្លីប

ថ្មីចែស ឱ្យ គាត់ស្លៀកដឹកជ្រូកទៅលក់ភ្នំពេញ… ប៉ុន្តែពេលត្រលប់មកផ្ទះវិញ អាខោស្លីបនោះ

ក៏ ត្រូវគេខ្វេះបាត់ដែរ…! គិតទៅគួរអោយស្ញើបមែន! ឱ!ភ្នំពេញអើយ! ឥឡូវដល់ម្លឹង ផង…!

សន្សំសំចៃ

ប្តីម្នាក់បានផ្តែផ្តាំ ប្រពន្ធដែលកំពុងត្រដរខ្យល់នៅលើគ្រែថាៈក្នុងពេលដែល បងចេញទៅ

ហៅគ្រូពេទ្យបើអូនជួបភ័ព្វអាក្រក់ត្រូវផុតដង្ហើមមុនពេលបងត្រលប់ មកវិញ សូមអូនកុំភ្លេចបិទ

ភ្លើងអគ្គីសនីផង! ពីព្រោះភ្លើងស្រុកយើងថ្លៃណាស់…!

មានខ្មាំងចាក់គូទ

ក្នុងរាត្រីនៃពិធីបុណ្យមួយ មានព្រះសង្ឃមួយអង្គ កំពុងសម្តែងធម៌ទេសនាហើយនៅមានកម្មវិធី

សិល្បះដូចជា រាំវង់ អាយ៉ៃឆ្លើយឆ្លង បន្ទាប់ពីបញ្ចប់ធម៌ទេសនា ។

ប៉ុន្តែព្រះសង្ឃបានសំដែងធម៌ចេះតែយូរៗទៅ ដើម្បីតំរង់ដល់លោកតាលោក យាយ។ទន្ទឹមនឹងនោះដែរ មានយុវជនមួយចំនួន មានការធុញទ្រាន់ ព្រោះពួកគេ ចង់មើលសិល្បះ

រួចក៏នាំគ្នាយកឫស្សីវែងមួយ ទៅចាក់គូទព្រះសង្ឃ តាមប្រលោះ រនាបពីក្រោមផ្ទះ។ពេលនោះព្រះសង្ឃដឹងហេតុការណ៍ ក៏បញ្ចប់ធម៌ទេសនាភ្លាម ដោយសង្ឃដីកាថា“ធម៌ទេសនា

អាត្មា បានសំដែងមកនៅពេលនេះ ចប់តែប៉ុណ្ណេះ ឯងព្រោះមានខ្មាំងចាក់គូទអាត្មាហើយ…”

ឆ្លាតគ្រាន់បើ

មេប្រយោគៈ មើល៍លោក! តើលោកសុំចូលធ្វើការនេះ ដើម្បីចង់បានប្រាក់ ឬក៏ចង់បាន

កិត្តិយស?

បេក្ខជនទីមួយៈ បាទលោក! គឺខ្ញុំចង់បានប្រាក់ខែ។

មេប្រយោគៈ បើអញ្ចឹងលោកទៅរកកន្លែងផ្សេងធ្វើចុះ។

មេប្រយោគៈ ចុះចំណែកលោកឯងវិញ តើចង់បានអ្វី?

បេក្ខជនទីពីរៈ បាទ! គឺខ្ញុំចង់បានកិត្តិយសជាងប្រាក់។

មេប្រយោគៈ លោកឯងពូកែមែន ចេះទុកប្រាក់អោយខ្ញុំ បើអញ្ចឹងស្អែកមក ធ្វើការចុះ…!

 

សួស្ដីអ្នកទាំងអស់គ្នា !! តើរឿងកំប្លែងខាងលើ យ៉ាងម៉េចដែរ ???

(ប្រសិនជាមានកំហុសឆ្គងខាងផ្នែកអក្ខរាវិរុទ្ធ សូមជួយកែលម្អផង !!) 

Advertisements

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: